លោកអ្នកប្រាកដជាបានស្គាល់រួចមកហើយនូវ Dependency Manager មួយចំនួនដូចជា NPM សម្រាប់ Node.JS និង composer សម្រាប់ PHP ជាដើម។ ថ្ងៃនេះ ខ្ញុំសូមណែនាំលោកអ្នកឲ្យស្គាល់នូវ Dependency Manager ថ្មីមួយ ដែលអ្នកអភិវឌ្ឍកម្មវិធី iOS តែងតែប្រើ គឺ CocoaPods។
របៀបតម្លើង CocoaPods
បើក Terminal រួច វាយ command: sudo gem install cocoapods
រួចហើយវាយបញ្ចូលពាក្យសម្ងាត់កុំព្យូទ័ររបស់អ្នក
របៀបប្រើប្រាស់ CocoaPods នៅក្នង Xcode Project
- ជាដំបូង ចូលទៅកាន់ Xcode ដើម្បីបង្កើត project ទទេរមួយ ដោយដាក់ឈ្មោះ ដែលខ្លួនអ្នកពេញចិត្ត
ឧទាហរណ៏៖ How To Use CocoaPods រួចហើយ បិទ project ដែលអ្នកទើបតែបានបង្កើត - បើក Terminal រួចចូលទៅកាន់ទីតាំង project របស់អ្នក ដោយវាយ command:
cd path/to/your-project-directory
- វាយ command:
pod init
ដើម្បីបង្កើត Podfile ជាមួយនឹង Default Configuration រួចជាស្រេច - បើក Podfile ដែលយើងទើបតែបានបង្កើតដោយប្រើប្រាស់ command nano, vim ឬ text editor ផ្សេងៗ
- បញ្ចូល dependencies ដែលយើងចង់បាននៅត្រង់ចន្លោះ target និង end ដោយវាយពាក្យ pod yourDependencyName, option រួចរក្សាទុក
- បន្ទាប់មក វាយ command:
pod install
ដើម្បីតម្លើង dependencies ដែលអ្នកបានកំណត់
- បន្ទាប់ពីតម្លើង dependencies រួចរាល់ហើយ អ្នកត្រូវបើក Project របស់អ្នក ដោយរើសយក Xcode workspace (.xcworkspace) ជំនួសឲ្យ Xcode project (.xcproject)
- ឥឡូវនេះអ្នកអាចហៅ dependency ដែលអ្នកចង់ប្រើប្រាស់ដោយគ្រាន់តែវាយ import yourDependency សម្រាប់ភាសា Swift នៅក្នុង class ដែលអ្នកចង់ប្រើ
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.techfree.info/2016/10/24/dependency-manager/