ជាធម្មតាហ្វេសបុក (Facebook) អនុញ្ញាតអោយអ្នកដែលជាមិត្តនៅលើហ្វេសបុក អាចសរសេរនៅលើទំព័រ (ដែលហៅថា Timeline) របស់អ្នកបាន ឬ Tag រូបអ្នកនៅលើរូបថតឬអត្ថបទផ្សេងៗហើយរូបថតឬអត្ថបទទាំងនោះនឹងបង្ហាញនៅ ទំព័រហ្វេសបុកផ្ទាល់របស់អ្នក។ ការអនុញ្ញតអោយធ្វើដូចនេះអាចបង្កបញ្ហាផ្សេងៗដូចជា ការផុស បង្ហោះ Tag អត្ថបទឬរូបថតមិនល្អឬមិនពាក់ព័ន្ធ ដែលជារំខាន និងធ្វើអោយទំព័រហ្វេសបុករបស់អ្នកមានភាពរញ៉េរញ៉ៃ។ អត្ថបទនេះនឹងបង្ហាញពីវិធីពិនិត្យរាល់អត្ថបទឬរូបថតដែលផុសដោយមិត្តនៅលើហ្វេសបុកមុននឹងផ្សព្វផ្សាយឬបិទមិនអោយអ្នកដ៏ទៃសរសេរលើទំព័រហ្វេសបុករបស់អ្នកតែម្តង។
ការកំណត់នៅលើកុំព្យូទ័រ
តំបូងចុចលើរូបកូនសោ បន្ទាប់មកទៀតចុចលើ “See More Setting” រួចហើយ ចុចលើអក្សរ “Timeline and Tagging”
ពេលនេះអ្នកមានជំរើសពីរ៖ ជំរើសទី១ គឺសំរេចមិនឱ្យអ្នកដ៏ទៃផុសឬបង្ហោះនៅលើទំព័រហ្វេសបុករបស់អ្នកតែម្តង និងជំរើសទី២គឺរាល់ការ Tag រូបអ្នកដោយមិត្តនៅលើហ្វេសបុកគឺត្រូវឆ្លងកាត់ការពិនិត្យរបស់អ្នកសិនមុននឹងផ្សព្វផ្សាយ។ បើជ្រើសរើស ជំរើសទី១ សូមមើលរូបទី៣ ហើយជ្រើសរើសយក “Only Me”។ តែបើជ្រើសរើស ជំរើសទី២ សួមមើលរូបទី៤ ហើយចុចលើ “Enabled”។
ការកំណត់នៅលើទូរស័ព្ទដៃ
សូមចុចនៅកន្លែងលេខ១ រូចហើយទាញទៅក្រោមបំផុតនោះអ្នននឹងឃើញ “Account Settings”។ ចំពោះរូបភាពផ្សេងទៀតគឺពន្យល់ដូចខាងលើ។
Good post
@mohsin01 Thanks
Congratulations @techfree! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP