Facebook Messenger កាលពីពេលថ្មីៗនេះបានបន្ថែមនូវមុខងារថ្មីចំនួនពីរដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក រួចមាន Poll ដែលជាមុខងារស្ទង់មតិថ្មីនៅក្នុង Group Chat និងមុខងារពិសេសមួយទៀតគឺ Chat Assist ដែលជាការផ្ដល់ជំនួយទូទាត់ប្រាក់ឆ្លាតវៃ។ មុខងារពិសេសទាំងពីរនេះអាចនឹងដាក់ឲ្យប្រើប្រាស់នៅប្រទេសផ្សេងៗទៀតប្រសិនបើការសាកល្បងជោគជ័យ។
អត្ថបទនេះនឹងបង្ហាញអំពីមុខងារពិសេសថ្មីៗរបស់ Facebook Messenger ។
Poll អាចជួយស្ទង់មតិ ឬ ការសំរេចចិត្តរបស់អ្នក និងមិត្តភក្តិ។ ដូចជាមុខវិជ្ជាណាមួយដែរយើងគួររៀន ឬទីកន្លែងណាដែលអ្នកចង់ញុំអាហារ។ ព្រោះវាអនុញ្ញាត្តិឱ្យអ្នកប្រើប្រាស់សរសេរសំណួរ និងចម្លើយមួយចំនួន ហើយផ្ញើទៅកាន់មិត្តភក្តិអ្នកនៅក្នុង Group Chat។ សមាជិកក្នុងក្រុមអាចជ្រើសរើសចម្លើយណាមួយដែរគេពេញចិត្ត ក៏ដូចជាមើលលទ្ធផលនៃការស្ទង់មតិផងដែរ។
ចំណែកឯ Chat Assist គឺជាមុខងារថ្មីមួយដែលប្រើប្រាស់ Machine Learning ដើម្បីវិភាគអត្ថន័យនៃសារដែលបានផ្ញើរនៅក្នុង Facebook Messenger ដោយធ្វើការស្វែងរកពាក្យគន្លឹះ ដូចជា “You owe me $5” ឬ “Send me $20 for dinner” ឬ “could you send me the 15 bucks you owe me” បន្ទាប់មក Messenger នឹងបន្ថែមនូវ ប៊ូតុងទូទាត់នៅពីក្រោមសារ។ អ្នកប្រើប្រាស់អាចប្រើប្រាស់ប្រាក់នៅក្នុងគណនី Debit Card របស់ខ្លួនដែលបានភ្ជាប់ជាមួយ Messenger ដើម្បីផ្ញើរប្រាក់នៅទៅកាន់មិត្តភក្តិ។
Wow!!! great
Thanks