ការចៀនសាច់ទៅតាមទម្លាប់រាល់ថ្ងៃនេះ លោកអ្នកតែងតែចាក់ខ្លាញ់ចូលក្នុងខ្ទះ ហើយទុកទាល់តែខ្លាញ់ក្តៅទើបដាក់សាច់ចូល។ លោកអ្នកដឹងទេ នៅពេលខ្លាញ់ក្តៅ វាបានបំលែងទៅជាជាតិពុលមួយទៅហើយ ហើយវាកាន់តែគ្រោះថ្នាក់ នៅពេលដែលអ្នកប្រើប្រាស់ខ្លាញ់ដែលគ្មានគុណភាព ឬមានគុណភាពមិនល្អ។
មួយវិញទៀត អ្នកមិនគួរប្រឡាក់សាច់ជាមួយស្ករនិងប៊ីចេងនោះទេ ពោលគួរប្រឡាក់ជាមួយអំបិលតិចៗបានហើយ។ នៅពេលដែលស្ករប៉ះជាមួយខ្លាញ់ វាក៏បំលែងទៅជាជាតិពុលមួយទៀត ហើយប្រសិនបើអ្នកចៀនរហូតដល់សាច់ក្រៀមខ្លាំងឬជិតខ្លោចនោះ វាក៏បានក្លាយជាជាតិពុលបន្ថែមមួយជាន់ទៀត។ ដូច្នេះ អាហារដែលអ្នកគិតថាមានរសជាតិឆ្ងាញ់នោះ មិនខុសអ្វីពីអ្នកកំពុងបរិភោគជាតិពុល ដែលអាចចូលទៅបំផ្លាញសុខភាពរបស់អ្នក យ៉ាងស្ងៀមស្ងាត់បំផុត។
វិធីដែលល្អ ដើម្បីទទួលបានរសជាតិឆ្ងាញ់និងសុខភាពល្អ ដំបូងអ្នកដាក់ខ្ទះលើចង្ក្រាន ហើយចាក់ទឹកចូលបន្តិច និងចាក់ខ្លាញ់ចូលបន្តិច ហើយដាក់សាច់ចូល គ្របវាឲ្យជិត អមដោយការបើកភ្លើងតិចៗ។ គួរចាំថា កុំទុកឲ្យសាច់ខ្លោច ហើយបើគិតថាឆ្អិនអាចញ៉ាំបានហើយដាក់វាចុះ។ ជាការពិតណាស់ អ្នកពិតជាពិបាកផ្លាស់ប្តូរជាមួយទម្លាប់ចៀនសាច់រាល់ថ្ងៃ ជាពិសេសរសជាតិរបស់វា។ ប៉ុន្តែដើម្បីសុខភាពល្អយូរអង្វែង អ្នកគួរតែផ្លាស់ប្តូរ យូរៗទៅអ្នកនឹងទម្លាប់ជាមួយរសជាតិថ្មីនេះ៕