ការសិក្សា៖ ទឹករមៀត ១ កែវស្មើនឹងការហាត់ប្រាណ ១ ម៉ោង

in #steempress7 years ago


ក្នុងនាមជាគ្រឿងផ្សំផ្ទះបាយដ៏ល្បី រមៀតមិនគ្រាន់តែគ្រឿងទេសធម្មតារបស់អ្នកទេ។ រមៀតជាគ្រឿងទេសមានប្រជាប្រិយបំផុតនិងជាផ្នែកមួយសម្រាប់អាហារកំពូលរសជាតិជាច្រើន ដែលគេឃើញស្ទើរតែគ្រប់បញ្ជីអាហារ ដោយសារតែអត្ថប្រយោជន៍ជាច្រើនរបស់វា មានចាប់ពីលក្ខណៈសម្បត្តិនៃអង់ទីប៊ីយ៉ូទិចរហូតដល់ការបង្កើនការចងចាំ និងប្រឆាំងប្រភេទមហារីកមួយចំនួន។

ហើយបើយោងតាមការសិក្សាមួយ គឺមានអត្ថប្រយោជន៍មួយបន្ថែមទៀតដែលយើងអាចដាក់ចូលទៅក្នុងបញ្ជី គឺ រមៀតអាចបង្កើនសុខភាពសរសៃឈាមបេះដូងរបស់អ្នក ដូច ការធ្វើលំហាត់ប្រាណយ៉ាងអ៊ីចឹង!

  • រមៀតនិងប្រព័ន្ធសរសៃឈាមបេះដូង

ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Cardiology បានអះអាងថាការស្រូបយករមៀតធ្វើឱ្យថយចុះហានិភ័យនៃការគាំងបេះដូងដល់ទៅ ៥៦% ។ ការសិក្សាថ្មីនេះគាំទ្រការស្រាវជ្រាវមុនៗ ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១២ នៅក្នុងទស្សនាវដ្តីអាហារូបត្ថម្ភ ដែលនិយាយថា ការទទួលទានគ្រឿងទេសនេះ គឺមានប្រសិទ្ធភាពដូចការធ្វើលំហាត់ប្រាណដ៏សកម្ម ក្នុងការបង្កើនសុខភាពបេះដូងរបស់អ្នកដែរ។ រមៀតតែមួយចឹបគឺមានឥទ្ធិពលយ៉ាងវិជ្ជមានលើប្រព័ន្ធសរសៃឈាមបេះដូង ពោលគឺអាចប្រៀបធៀបទៅនឹងការដើរឬការរត់រយៈពេល ៦០ នាទី។ ប្រសិនបើគោលបំណងចម្បងរបស់អ្នកគឺធ្វើលំហាត់ប្រាណដើម្បីកែលម្អសុខភាពរបស់អ្នក រមៀតអាចជាជម្រើសដែលលោកអ្នកទន្ទឹងចង់បានបំផុត។

លោកអ្នកអាចបញ្ចូលម្សៅរមៀត ២៥ ក្រាមក្នុងរបបអាហារផ្សេងៗដូចជា ទឹកធម្មតា ១ ឬ ទឹកដោះគោឆៅ ១ កែវក៏បាន៕

 

ស្ដ្រីវ័យ ២១ ឆ្នាំម្នាក់ ជាបុគ្គលិកធ្វើការឱ្យខ្លួនឯងមកពីខេត្ត Dongguan ប្រទេសចិន បានបាត់បង់ភ្នែកស្ដាំ បន្ទាប់ពីលេងហ្គេមទូរស័ព្ទមួយថ្ងៃពេញ។

ស្ដ្រីនោះឈ្មោះថា Xiao Wu ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី ២ ខែតុលា បន្ទាប់ពីនាងមានអារម្មណ៍ចម្លែកក្នុងភ្នែកនាង។ នាង Wu បានរកឃើញថាសរសៃឈាមអាទែក្នុងប្រស្រីភ្នែកខូច ដែលនឹងធ្វើឱ្យនាងបាត់បង់បង់ចក្ខុជាអាចិន្រ្តៃ។

កាលពីថ្ងៃទី ១ តុលា នាងបានអញ្ជើញមិត្តភក្តិនាងអំឡុងពេលឈប់ថ្ងៃសម្រាកក្នុងប្រទេសចិន ដើម្បីលេងហ្គេមចិនហៅថា "King of Glory" បង្កើតឡើងដោយក្រុមហ៊ុន Timi Studio Group។

មិត្តរបស់នាងបាននិយាយថា នាងញៀនលេងហ្គេមនោះណាស់ ហើយជារឿយៗលេងវាពី ៧ ទៅ ៨ ម៉ោងឯណោះ។

ក្រោយមកម៉ោងអាហារល្ងាច Wu មានអារម្មណ៍ថា អ្វីមួយមិនស្រួលក្នុងភ្នែកស្ដាំ នៅពេលចាប់ទូរស័ព្ទលេង។ នាងបានចំណាយពេលមួយយប់យំទាំងភ័យខ្លាច និងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យនៅព្រឹកព្រលឹម។ វេជ្ជបណ្ឌិត បានបង្ហាញថា បញ្ហារបស់ Wu ដោយសារតែអស់កម្លាំងល្ហិតល្ហៃហួសប្រមាណក្នុងភ្នែក នៅពេលមើលកុំព្យូទ័រ ឬទូរស័ព្ទមិនដាក់ភ្នែក៕

Source khmeread.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/3338
Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://news.khmeread.com/?p=19046