ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីរឿងរ៉ាវស្នេហារបស់ តារាកំប្លែងវ័យក្មេង នីឡា និងគូដណ្តឹង ដែលបានផ្តាច់ពាក្យនឹងគ្នា អស់រយៈពេលជាយូរណាស់មកហើយ។ ចំពោះដំណឹងនេះ ក៏បានធ្វើឲ្យ អ្នកគាំទ្រ មានការសោកស្តាយ ជំនួសនាងផងដែរ ដែលខំសាងស្នេហ៍ រាប់ឆ្នាំ បែរជាបញ្ចប់ ត្រឹមពេលដ៏ខ្លី។
នាពេលបច្ចុប្បន្ននេះដែរ តារាកំប្លែងរូបនេះ ហាក់ដូចជា មិនទាន់មានអ្នកណា ជាគូកំណាន់ចិត្តរបស់នាងនៅឡើយទេ ព្រោះថា លើកនេះ នាងនឹងរកមើលអ្នកណា ដែលស្រលាញ់ពិត កុំឲ្យខុសដូចកាលលើកមុនទៀត។
កាលពីយប់មិញនេះដែរ នីឡា ក៏បានបង្ហើប ពីចរិតមួយចំនួន របស់អនាគតស្វាមីរបស់នាង ដែលនាងប្រាថ្នាចង់បាន ហើយជាពិសេស ម្នាក់នោះ ក៏មិនចាំបាច់ ជាអ្នកមានទ្រព្យច្រើនអ្វីនោះដែរ គ្រាន់តែចេះមើលថែ និងស្រលាញ់នាង ដូចជាឪពុករបស់នាង។
ក្នុងនោះ នាងក៏បានសរសេរថា« មិនត្រូវការបុរសដែល ស៊ីវីល័យ ហើយមានទេ ត្រឹមចង់បានបុរសម្នាក់ មើលថែខ្ញុំ ដូចប៉ាមើលថែខ្ញុំ និងស្រលាញ់ខ្ញុំអស់ពីបេះដូង ហ៊ានទទួលយកគ្រប់យ៉ាង ដែលខ្ញុំមាន ទោះមានអ្វីកើតឡើងក៏ដោយ»៕
<figure>
<figcaption>នីឡា តារាកំប្លែង</figcaption></figure>
<figure>
<figcaption>នីឡា តារាកំប្លែង</figcaption></figure>
<figure>
<figcaption>នីឡា តារាកំប្លែង</figcaption></figure>
<figure>
<figcaption>នីឡា តារាកំប្លែង</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/8935
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.khmerload.com/news/72353