ពិតជាអស្ចារ្យមែន សុខ ពិសី ទទួលបានពានរង្វាន់ខាងបទចម្រៀងនារីល្អបំផុតប្រចាំឆ្នាំ

in #steempress7 years ago


កញ្ញា សុខ ពិសី គឺឺជាតារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ ដែលសព្វថ្ងៃកំពុងតែមានភាពល្បីល្បាញជាខ្លាំង ជាមួយនឹងស្ទាយក៏ដូចជាសមត្ថភាពសម្លេងរបស់ តារាស្រីរូបនាង កន្លងមកយើងឃើញថា កញ្ញា​ សុខ ពិសី គឺជាតារាម្នាក់ដែលសំបូរទៅបណ្ដាអ្នកគាំទ្រជាច្រើន។ យ៉ាងណាមិញនៅក្នុងកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំរបស់វិទ្យុ NRG89FM កម្ពុជា គឺឃើញមានតារាល្បីជាច្រើនមកទទួលពានរង្វាន់ទាំងនេះ ក្នុងនោះក៏មាន កញ្ញា សុខ ពិសី ផងដែរ ដោយ កញ្ញា ទទួលបានពានរង្វាន់តារាស្រីដែលច្រៀងល្អជាងគេប្រចាំឆ្នាំ។
<figure>alt
</figure>
ដោយនៅក្នុងគណនីហ្វេសប៊ុករបស់វិទ្យុ NRG89FM កម្ពុជាក៏បានបង្ហោះអបអរសាទរដល់ កញ្ញា ដែរថា៖”អបអរសារទរ ចំពោះ Sok Pisey Officle ដែលជាម្ចាស់ ពានរង្វាន់ The 2017 NRG Music Awards- Best Song of the Year Female”។ ហើយ កញ្ញា សុខ ពិសី ក៏បានបង្ហោះសារអរគុណបណ្ដាអ្នកគាំទ្ររបស់ខ្លួនដែរថា៖”នាងខ្ញុំពិតជារំភើបណាស់អរគុណច្រើនចា ចំពោះស្ថានីយ៍វិទ្យុ NRG89FM Cambodia ដែលបង្កើតកម្មវិធីនេះឡើងក៏ដូចជាអរគុណដល់បងប្អូនទាំងអស់សំរាប់ការស្រលាញ់នាងខ្ញុំ”។ គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៏ចែកពានរង្វាន់នោះដោយ កញ្ញា មានការរវល់ទើបពុំមានវត្តមាននៅទីនោះ តែយ៉ាងណាក័ខាងវិទ្យុរក្សានូវពានរង្វាន់ទុកជូន កញ្ញា សុខ ពិសី ដែរ៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source komsan.khmernotes.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9150

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://komsan.khmernotes.com/news/60976