ប៉ាគីស្ថាន កាន់តែ​ទ្រាំ​លែងបាន ចំពោះ​ទង្វើ​ដុតរោល​​សង្គ្រាម បង្កឡើង​​​ដោយ​ ដូណាល់ ត្រាំ!

in #steempress7 years ago


(អ៊ីស្លាម៉ាបាដ)៖ ជំនួសឲ្យការបន្តគាំទ្រសកម្មភាពយោធាថ្មី របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា នាពេលនេះប៉ាគីស្ថានកំពុងចាប់ផ្តើមបញ្ចេញប្រតិកម្ម ប្រឆាំងទៅនឹងសេតវិមានដែលកាន់តែខ្លាំងដៃឡើងៗ ក្នុងការប្រើប្រាស់បណ្តាញសង្គម ធ្វើជាមធ្យោបាយសម្រាប់ការចរចា ក៏ដូចជាកិច្ចការទូត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។

នៅក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ សង្រ្គាមដ៏អូសបន្លាយប្រមាណ ១៦ឆ្នាំ នៅអាហ្វហ្គានីស្ថាន ត្រូវបានគេសង្កេតឃើញថា មានភាពសកម្មជាងមុនជាខ្លាំង តាមរយៈការដាក់ពង្រាយទ័ព ក៏ដូចជាសព្វាវុធបន្ថែម និងការគាំទ្រផ្នែកឡូជីស្ទីក ដែលប្រការនេះបានដាក់សម្ពាធជាថ្មីម្តងទៀត ទៅលើប្រទេសប៉ាគីស្ថាន ដែលជាអ្នកជិតខាងនៅក្នុងតំបន់ និងជាអ្នកទទួលជំនួយពីសហរដ្ឋអាមេរិក បង្កើនការចូលរួមរបស់ខ្លួន។

ប៉ុន្តែជុំវិញបញ្ហានេះ វាក៏បានជំរុញឲ្យមានប្រតិកម្មតបតអវិជ្ជមាន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញផងដែរ ពីទីក្រុងអ៊ីស្លាម៉ាបាដ ជាពិសេស ដោយសារតែការបង្ហោះសារនៅលើបណ្តាញ Twitter ជាបន្តបន្ទាប់របស់ លោក ដូណាល់ ត្រាំ ដែលក្នុងនោះរួមមានទាំងការចោទប្រកាន់ចំពោះប៉ាគីស្ថានថា បានផ្តល់ទីជ្រកកោណសុវត្ថិភាព ទៅឲ្យក្រុមភេរវករ ហើយទាមទារឲ្យប៉ាគីស្ថានកែខ្លួនជាបន្ទាន់។

សម្រាប់ប្រតិកម្មពីទីក្រុងអ៊ីស្លាម៉ាបាដ កាលពីសប្តាហ៍មុន ព្រឹទ្ធសភាប៉ាគីស្ថានបានអនុម័តដំណោះស្រាយមួយ ដែលផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលអ៊ីស្លាម៉ាបាដ ទាមទារការតបស្នងហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិក សម្រាប់ការផ្តាច់ជីវិតមនុស្ស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលបង្កឡើងជារឿយៗដោយការវាយប្រហារពីយន្តហោះដ្រូន របស់ទីក្រុងវ៉ាស៊ីនតោន។

គួរជម្រាបថា ការគម្រាមកំហែងពាក្យសម្តីដែលកាន់តែខ្លាំងដៃទៅ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រឆាំងនឹងប៉ាគីស្ថាន ក៏បានបណ្តាលឲ្យមានការប្រកាសវាយបកមកវិញមួយចំនួនផងដែរ រួមមានទាំងពីសំណាក់មេបញ្ជាការទ័ពអាកាសប៉ាគីស្ថាន ដែលបានព្រមានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិកទាំងឡាយណា ដែលបំពានចូលដែនអាកាសប៉ាគីស្ថាន៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9308

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.khmertalking.com/kt-international-news/42269