កាលពីថ្ងៃទី ២២ ខែធ្នូ ក្រុមហ៊ុន Selfllery បានប្រកាសនូវបណ្ដាញសង្គមរបស់ខ្លួនដែលចង់ប្រែចំនួន Like ទៅជា Cryptocurrency (លុយបែបឌីជីថល ដោយប្រើប្រព័ន្ធ Cryptography សម្រាប់សុវត្ថិភាព)។ ចំនួន Like ប្រែទៅជា Token (ប្រភេទកូដមួយ) ដែលអ្នកប្រើប្រាស់អាចប្រើដើម្បីទិញផលិតផលពីហាងរបស់ Selfllery ឬក៏បរិច្ចាគលក្ខណៈសប្បុរសធម៌។
<figure>
</figure>
Selfllery រកចំណូលដោយការលក់នូវរូបភាព និងវីដេអូដែលបាន Upload មានលក្ខណៈ Copyright ហើយប្រព័ន្ធមួយអាស្រ័យលើសកម្មភាពអ្នកប្រើប្រាស់កំណត់សម្គាល់លើចំនួន Like អ្នកប្រើប្រាស់ទទួលបានពីរូបភាពរបស់ពួកគេ។ អត្រាកម្រិត Profile របស់អ្នកប្រើប្រាស់កំណត់សម្គាល់នូវពិន្ទុអាស្រ័យលើចំនួន Like, Comment និង View លើរាល់ Content របស់អ្នកប្រើប្រាស់ ព្រមទាំងកម្រិតគុណភាពរូបភាព ដែលមានន័យថាអ្នកប្រើប្រាស់សកម្មកាន់តែច្រើន ចំនួន Like កាន់តែច្រើន និងមានតម្លៃ។
Selfllery និយាយថា អ្នកប្រើប្រាស់មិនបាច់រង់ចាំ ៣០ថ្ងៃ ទៅ ៦០ថ្ងៃដើម្បីឃើញលទ្ធផលនោះទេ អ្នកនឹងឃើញភ្លាមៗលើចំនួន Tokens អ្នកមាន។ បន្ទាប់មកអ្នកអាចប្រើចំនួន Tokens ចំណាយលើផ្សាររបស់ Selfllery ដំណើរការនៅខែឧសភា ឆ្នាំ ២០១៨។ ចំនួន Tokens អ្នកក៏អាចបម្លែងទៅជាលុយដោយប្រើ Ethereum blockchain។ បច្ចេកវិទ្យា Blockchain អាចឲ្យអ្នកប្រើប្រាស់ឃើញចំនួន Tokens របស់ពួកគេបានពីណា ហើយបន្ថែមស្រទាប់សុវត្ថិភាពទៅកាន់ប្រព័ន្ធ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/9079